កិច្ចប្រជុំថ្នាក់គ្រប់គ្រង និងបុគ្គលិក
កិច្ចប្រជុំប្រចាំឆ្នាំ ២០២០ ក្រោមអធិបតីភាពដោយ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអីលស៊ី។ កិច្ចប្រជុំនេះគឺដើម្បីបង្ហាញអំពីលទ្ធផលឆ្នាំ ២០២០ និងកំណត់ទិសដៅផែនការនិងយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០២១ ក្នុងការស្វែងរកដំណោះស្រាយល្អៗ ដើម្បីស្វែងរកអតិថិជនថ្មី និងដោះស្រាយអតិថិជនចាស់ ។ លោកស្រី តែ កលិកា បានណែនាំដល់បុគ្គលិកនិងថ្នាក់គ្រប់គ្រងទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនិងពង្រឹងគ្រប់នាយក ដ្ឋានទាំងអស់ជាពិសេសផ្នែកប្រតិបត្តិការគឺ ជាផ្នែកសំខាន់មួយក្នុងការស្វែងរកប្រាក់ចំណូល ហើយយើងព្យាយាមកាត់បន្ថយអតិថិជនស្ថិតក្នុងកំរិតហានិភ័យនៅឆ្នាំក្រោយ ឆ្នាំ២០២១។ គ្រប់នាយកដ្ឋានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់និងគោរពច្បាប់ និងក្រមសីលធម៌របស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព។
Leave a Comment