- ខែវិច្ឆិកា 14, 2021
- ttpgroups
- 0 Comments
- Fasmec Microfinance Plc
សារលិខិតរបស់ប្រធានក្រុមប្រឹក្សាភិបាល លោក រស់ ហេងប៊ុន
ចាប់តាំងពីខ្ញុំបានចូលរួមធ្វើអាជីវកម្មជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី កន្លងមក ខ្ញុំមានការពេញចិត្ត សម្រាប់សមិទ្ធិផលដែលទទួលបាននៅក្នុងឆ្នាំ២០២០នេះ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានដែលកំពុង រីកលូតលាស់ យ៉ាងឆាប់រហ័ស ជាក់ស្តែងសមិទ្ធិផលប្រតិបត្តិការបានបង្ហាញថា តំបន់ប្រតិបត្តិការ មានការកើនឡើង បើធៀបជាមួយនឹងឆ្នាំ២០១៩ ដោយនៅចុងឆ្នាំ២០២០នេះ ចំនួនភូមិដែលប្រតិបត្តិការមាន១០៥ ភូមិ ចំនួនឃុំដែលប្រតិបត្តិការមាន ៨៤ឃុំ ចំនួនស្រុកដែលប្រតិបត្តិការមាន ៣២ស្រុក និងខេត្តប្រតិបត្តិការមានចំនួន ១២ខេត្ត សម្រាប់ផលប័ត្រឥណទានសរុបតាមការអនុវត្តរបាយការណ៍ CIFRS សម្រាប់ SMEs មានចំនួន២,៥៦៨,៩០៣ ដុល្លារសហរដ្ឋអាមេរិក ដែលគិតជាកំណើនមានការកើនឡើង១១% ដោយធៀបទៅហ្នឹងឆ្នាំមុន អតិថិជនសកម្មភាពចំនួន១៩១នាក់ គឺកើនឡើង២៨% ផលប័ត្រកម្ចីស្ថិតក្នុងហានិភ័យលើសពី៣០ថ្ងៃ មានចំនួន៧% បើប្រៀបនឹងឆ្នាំមុនគឺមានការកើនឡើង ដូចយើងបានដឹងស្រាប់ហើយថាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង អាជីវកម្មដំណើរការមិនបានល្អ អតិថិជនពិបាកក្នុងការរកចំណូលដែលធ្វើអោយការសងត្រឡប់មានការយឺតយ៉ាវកើនឡើង។
សម្រាប់សមិទ្ធិផលហិរញ្ញវត្ថុបានបង្ហាញថាគ្រឹះស្ថានទទួលបានការចំណេញសុទ្ធក្រោយបង់ពន្ធ បានចំនួន ១៦៨,៣៦៦ ដុល្លារសហរដ្ឋអាមេរិក សរុបកម្ចី ៧៦៥,៣១១ ដុល្លារសហរដ្ឋអាមេរិក ទ្រព្យសកម្មសរុប ២.៥៩៤,៣៦៤ ដុល្លារសហរដ្ឋអាមេរិក មូលធនសរុប ២,០១៥ ០៤១ ដុល្លារសហរដ្ឋអាមេរិក ដើមទុនចុះបញ្ជី ១,៥០០,០០០ ដុល្លារសហរដ្ឋអាមេរិក ដើមទុនបន្ថែម ៦០០,០០០ ដុល្លារសហរដ្ឋអាមេរិក។ បើពិនិត្យមើលលើ អនុបាតនៃចំណូលធៀបនឹងទ្រព្យសកម្ម ៥.៩៣% ចំនូលធៀបនឹងមូលធន ៨.៣៦% អនុបាតសាច់ប្រាក់ងាយស្រួល ១០០% អនុបាតសធនភាព៦៩%។
តាងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ខ្ញុំមានសេចក្តីសោមសន្សរីករាយក្នុងការទទួលយកនូវលទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ២០២០នេះ ហើយខ្ញុំសំដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការងារកន្លងមក និងចូលរួមចំណែកគំនិតដ៏មានតំលៃដើម្បីអភិវឌ្ឈន៍គ្រឹះស្ថានយើង ហើយខ្ញុំក៏សូមអរគុណដល់អតិថិជនរបស់គ្រឹះស្ថានដែលបានផ្តល់សេចក្តីទុកចិត្ត និងសូមអរគុណដល់ដៃគូរពាណិជ្ជករ អាជីវករ ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ដែលតែងតែជួយសហការនិងផ្តល់យោបល់ល្អដល់គ្រឹះស្ថានយើងខ្ញុំ ។
យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយនឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាជីវកម្មរបស់យើង ដោយផ្តល់កម្ចីទៅដល់សហគ្រាសខ្នាតតូចនិងមធ្យម និងស្វែងរកការអភិវឌ្ឍន៍ផលិតផលសំបូរបែបឲ្យសមស្របទៅតាមតម្រូវការអតិថិជន សេវាកម្មរហ័សនិងងាយស្រួលសម្រាប់អតិថិជន អនុលោមតាមគោលការណ៍គាំពារអតិថិជន ដែលបានកំណត់
ដោយធនាគារជាតិនៃកម្ពុជា ដោយផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ដោយផ្តល់នូវតម្លៃការប្រាក់សមរម្យ ច្បាស់លាស់ និងរក្សាការសម្ងាត់ជូនអតិថិជន ដើម្បីទទួលបានការរីកចម្រើន និងចូលរួមអភិវឌ្ឍន៍ជីវភាពជាមួយគ្នា។
លោក រស់ ហេងប៊ុន
Leave a Comment