ឧកញ៉ា តែ តាំងប៉ អញ្ជើញចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាង កម្ពុជា និង ជប៉ុន
នាយប់ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម បានដឹកនាំសមាជិកក្រុប្រឹក្សាភិបាល អញ្ជើញចូលរួម ពិធីអុជកាំជ្រួចជប៉ុន ដើម្បីអបអរសាទរ គម្រប់ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាង កម្ពុជា និង ជប៉ុន ក្រោមអអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្ដម តាកាហាស៊ី ហ្វូមីគិ ប្រធានសមាគមជប៉ុន-កម្ពុជា ឯកឧត្ដម អ៊ូអិណូ អ៊ាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
Leave a Comment