គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់មួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានទទួលអាជ្ញា បណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ដែលមានបញ្ជីលេខរៀងទី M.F-៥៩ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ ទន្ទឹមនឹងនោះគ្រឹះស្ថានបានទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានលេខចុះបញ្ជីជាផ្លូវការរបស់ក្រសួងពាណិជ្ជកម្មលេខ MOC ៤៧៣៤៥៤៩៦ ពណ.ចបព ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ហើយបន្ទាប់មកគ្រឹះស្ថានទទួលបានប័ណ្ណប៉ាតង់ធ្វើអាជីវកម្ម និងបានចុះបញ្ជីនៅអគ្គនាយក ដ្ឋានពន្ធដារចាប់តាំងពីគ្រឹះស្ថានបានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់យើង។ គ្រឹះស្ថានបានបង្ហាញពីជំនឿទុកចិត្តដល់អតិថិជនថាជាគ្រឹះស្ថានមួយស្របច្បាប់ដែលកំពុងប្រតិបត្ដិការ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលយើងកំពុងតែធ្វើប្រតិបត្តិការនៅរាជធានីភ្នពេញ និងជុំវិញជាយក្រុងភ្នំពេញ និងជនបទជាពិសេសយើងផ្តោតទៅលើ សហគ្រាសធុនតូចនិងមធ្យម។