ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រកាសបើក ស្តីពី “ការអនុវត្តគម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព”
ក្រុមហ៊ុន ធី ធី ភី គ្រុប ខូអិលធីឌី សូមគោរពថ្លែងអំណរគុណចំពោះ វត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រកាសបើក ស្តីពី “ការអនុវត្តគម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព”។ សូមគោរពជូនពរ ឯកឧត្តម ហេង សួរ និង ឯកឧត្តម UENO ATSUSHI សូមទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀត ឡើយ៕
លោកឧកញ៉ា តែ ប៉រហុង ម្ចាស់ភាគទុនិកតំណាងអោយក្រុមហ៊ុន TTP Groups Cambodia បានជួបពិភាក្សាជាមួយ លោក kasunori Kato ជាអគ្គនាយកក្រុមហ៊ុន ILBRiLLE Co.,Ltd. ដើម្បីត្រៀមចុះ MOU ស្តីពី ការសហការដើម្បីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ
នារសៀលថ្ងៃសុក្រ ទី១៥ ខែ កញ្ញា ឆ្នាំ ២០២៣នេះ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន TTP Groups Cambodia អាគារលេខ ១៦៨តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោក ឧកញ៉ា តែ ប៉រហុង ជាម្ចាស់ភាគទុនិក តំណាងអោយក្រុមហ៊ុន TTP Groups Cambodia បានជួបពិភាក្សាជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki ) ប្រធានសមាគមជប៉ុនកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក Kasunori Kato ជាអគ្គនាយកក្រុមហ៊ុន ILBRiLLE Co.,Ltd. ក្នុងឪកាសនោះដែរ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សា ភិបាល នៃ សម្ព័ន្ធសមាគមសហគ្រាសធុនតូច […]