គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Fasmec

Fasmec Microfinance Plc
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភី អិល ស៊ីបានបើកសម្ភោធជាផ្លូវការ និងចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់ខ្លូននៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥ ក្នុងពិធីបើកសម្ពោធនេះមានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ទឹម គឹមហៀង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ភ្ញៀវកិត្តិយសនិងមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាដែលបានចូលរួមក្នុងពិធីនេះ។

ប្រវត្តិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ីគឺជាគ្រឹះស្ថានដែលបានបង្កើតឡើង ដែលមានទីតាំងនៅផ្ទះលេខ ១៦៦តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតដំណើរការធ្វើអាជីវកម្មមីក្រូហិរញ្ញវត្ថុ ហើយយើងទទួលអាជ្ញាបណ័្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ហើយគ្រឺះស្ថានបានចុះបញ្ជី ជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រអាជីវកម្មនៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៥ ភ្លាមៗនោះគ្រឺះស្ថានបានបើកសម្ពោធជាផ្លូវការហើយបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០១៥នាថ្ងៃដដែល។ គោលដៅរបស់យើងក្នុងការបង្កើត គ្រឹះស្ថាននេះ គឺដើម្បីផ្តល់នូវកម្ចីដ៏ទូលំទូលាយដល់ប្រជាជនកម្ពុជាទាំងអស់ដែលត្រូវការដើមទុនក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ជាពិសេសនៅក្នុងសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីជនបទនានា។ លើសពីនេះទៅទៀតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានពិនិត្យមើលឃើញចក្ខុវិស័យរបស់ខ្លួនថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះនឹងក្លាយជាគ្រឹះស្ថានមួយ ដែលបានផ្តល់នូវសេវាកាន់តែទូលំទូលាយ និងមានសាខាក៏ដូចជាអតិថិជនកាន់តែច្រើននៅពេលដែលគ្រឹះស្ថាន មានការរីកចម្រើន នាពេលអនាគត មានន័យថាស្ថាប័នរបស់យើងបានចូលរួមចំណែយ៉ាងសកម្មក្នុងការអភិវឌ្ឍន៏សង្គមជាតិឲ្យមានភាពល្អប្រសើរឡើងនៅក្នុងវិស័យសេដ្ឋកិច្ច និងជួយដល់យុវជនកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅតាមតំបន់ដែលខ្លួនរស់នៅ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងដើម្បីលើកកម្ពស់ ទំនាក់ទំនងល្អជាមួយនិងវិស័យមីក្រូហិរញ្ញវត្ថុដ៏ទៃទៀតដែលជាមិត្តរបស់យើង។

គណៈគ្រប់គ្រង និងបុគ្គលិក

សេវាកម្ម និងផលិតផល

ចក្ខុវិស័យ

ជាអ្នកផ្តល់ហិរញ្ញវត្ថុខ្នាតតូចដែលមាននិរន្តភាពល្អប្រសើរ ក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ពួកគាត់

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាកមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ីបានប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែង និងការបង្កើនប្រាក់ចំណូលដល់អតិថិជនរបស់យើង។ គ្រឹះស្ថាន នឹងផ្តល់ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេសជាពិសេសដល់គ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមទីជនបទនានា។

គុណតម្លៃ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាកមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី មានក្រុមគណ: គ្រប់គ្រង និងបុគ្គលិក ដែលមានបទពិសោធន៏ ចំណោះដឹង និងជំនាញ នៅក្នុងវីស័យមីក្រូហិរញ្ញវត្ថុជាច្រើន ហើយគ្រឹះស្ថានបានប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងផលិតផលជូនដល់អតិថិជនដែលមានតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយគ្រឹះស្ថានបានកំណត់ចេញនូវគុណតម្លៃសម្រាប់អនុវត្តន៏មានដូចខាងក្រោម: ១. វិជ្ជាជីវ: ២. ទំនួលខុសត្រូវ ៣. តម្លាភាព ៤. សុចរិតភាព ៥. ការតាំងចិត្ត

សេវាកម្ម Microfinance

Our product and service

ផលិតផល និងសេវាកម្ម

ប្រភេទផលិតផលឥណទានមានបីប្រភេទ:

. ឥណទានអាជីវកម្ម (Business Loan): ដើម្បីគាំទ្រដល់ដំណើរការអាជីវកម្មថ្មី ការកែលម្អ ជួសជុល និងការពង្រីកអាជីវកម្ម។

. ឥណទានខ្នាតតូច និងមធ្យម (Small & Medium Loan): គឺជាដំណោះស្រាយ សម្រាប់តម្រូវការដើមទុនអាជីវកម្មរបស់លោកអ្នក ក្នុងការពង្រីកមុខជំនួញ ឬការបញ្ជារទុញបរិក្ខារ ឬជាទុនបង្វិលក្នុងអាជីវកម្ម។ ឥណទានខ្នាតតូច និងមធ្យម កម្ពុជា ភីអិលស៊ី បានគាំទ្រ យ៉ាងពេញទំហឹងដល់ សហគ្រាសខ្នាតតូច និង មធ្យមជាមួយឥណទានប្រាក់រៀល និងដុល្លារដែលមានអត្រាការប្រាក់ទាបសមរម្យនិង លក្ខខណ្ឌងាយស្រួល។

. ឥណទានទូទៅ (General Loan): គឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណ: បុគ្គល សហគ្រាសខ្នាតតូចបំផុត ខ្នាតមធ្យម និងសហគ្រាសខ្នាធំ ដែលមានគោលបំណង ប្រើប្រាស់ឥណទានច្បាស់លាស់ក្នុងការបង្កើត អាជីវកម្មថ្មី និងពង្រីក កែលម្អជួសជុលអាជីវម្មដែលមានស្រាប់។

ឃ. ឥណទានបុគ្គលិក (Staff Loan Fund): ឥណទានបុគ្គលិកជាឥណទានមួយប្រភេទរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី ដើម្បីផ្ដល់ជូនបុគ្គលិកនៅរយៈពេលនិងអាត្រាការប្រាក់សមរម្យបំផុត ដែលអាចឲ្យបុគ្គលិកមានលទ្ធភាពទិញសម្ភារៈប្រើសប្រាស់ផ្ទាល់ខ្លួន និងនៅក្នុងគ្រួសារ ប៉ុន្ដែមិនអនុញ្ញាតសម្រាប់ប្រើប្រាស់ក្នុងគោលបំណងឲ្យខ្ចីបន្ដរឡើយ។

Fasmec Microfinance

ប្រវត្តិថ្នាក់គ្រប់គ្រងជាន់ខ្ពស់

ទិដ្ឋភាពស្របច្បាប់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់មួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ដែលមានបញ្ជីលេខរៀងទី M.F-៥៩ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ ទន្ទឹមនឹងនោះគ្រឹះស្ថានបានទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានលេខចុះបញ្ជីជាផ្លូវការរបស់ក្រសួងពាណិជ្ជកម្មលេខ MOC ៤៧៣៤៥៤៩៦ ពណ.ចបព ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ហើយបន្ទាប់មកគ្រឹះស្ថានទទួលបានប័ណ្ណប៉ាតង់ធ្វើអាជីវកម្ម និងបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារចាប់តាំងពីគ្រឹះស្ថានបានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់ខ្លួន។ គ្រឹះស្ថានទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជនថាជាគ្រឹះស្ថានមួយស្របច្បាប់ដែលកំពុងប្រតិបត្ដិការ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលយើងកំពុងតែធ្វើប្រតិបត្តិការនៅរាជធានីភ្នពេញ និងជុំវិញជាយក្រុងភ្នំពេញ និងជនបទនានាជាពិសេសយើងផ្តោតទៅលើ សហគ្រាសធុនតូចនិងមធ្យម។

ទីតាំងការិយាល័យ

ការិយាល័យកណ្តាល

ផ្ទះលេខតេ១៦៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

សាខាក្រុងតាខ្មៅ

អគារលេខ១៥EoE1 ផ្លូវហាយវ៉េលេខ២១ ភូមិសំរោងមួយ សង្កាត់តាខ្មៅ ខេត្តកណ្តាល

សាខាកួរស្រូវ

អគារលេខ ១១-១៣ ផ្លូវជាតិលេខ២ ភូមិកំពង់ស្វាយ សង្កាត់ព្រែកកំពឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ