គ្រឹស្ថានមីក្រូហិរញ្ញវត្ថុសម្ព័ន្ធសមាគម សហគ្រា សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ីគឺជាគ្រឹះស្ថានដែលបានបង្កើតឡើង ដែលមានទីតាំងនៅផ្ទះលេខ ១៦៦តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតដំណើរការធ្វើអាជីវកម្មមីក្រូហិរញ្ញវត្ថុ ហើយយើងទទួលអាជ្ញាបណ័្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ហើយគ្រឺះស្ថានបានចុះបញ្ជី ជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រអាជីវកម្មនៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៥ ភ្លាមៗនោះគ្រឺះស្ថានបានបើកសម្ពោធជាផ្លូវការហើយបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០១៥នាថ្ងៃដដែល។ គោលដៅរបស់យើងក្នុងការបង្កើត គ្រឹះស្ថាននេះ គឺដើម្បីផ្តល់នូវកម្ចីដ៏ទូលំទូលាយដល់ប្រជាជនកម្ពុជាទាំងអស់ដែលត្រូវការដើមទុន ជាពិសេសនៅក្នុងសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងភ្នំពេញ និងនៅជនបទ។ លើសពីនេះទៅទៀតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានពិនិត្យមើលឃើញចក្ខុវិស័យរបស់ខ្លួនថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះនឺងក្លាយជាគ្រឹះស្ថានមួយ ដែលបានផ្តល់នូវសេវាកាន់តែច្រើន និងមានសាខានិងអតិថិជនកាន់តែច្រើននាពេលដែលគ្រឹះស្ថាន នឹងរីកចម្រើន នាពេលអនាគត មានន័យថាស្ថាប័នរបស់យើងរួមចំណែកដលការអភិវឌ្ឍន៏សង្គម។ នៅក្នុងវិស័យសេដ្ឋកិច្ច និងជួយដល់យុវជនកម្ពុជា ក្នុងការរកការងារធ្វើនៅតាមតំបន់ និងដើម្បីបង្កើនប្រាក់ចំណូលទាប និងដើម្បីលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុជាអ្នកជិតខាងរបស់យើង។