កម្មវិធីចូលរួមរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ផ្នែកខាងក្រៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអីលស៊ី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកឧកញ៉ា តែ តាំងប៉ ជាអគ្គនាយក ក្រៅពីការងារគ្រប់គ្រងនិងដឹកនាំគ្រឹះស្ថានទទួលបានលទ្ធផលល្អប្រសើរ លោកឧកញ៉ា ក៏បានចូលរួមក្នុងការកៀគរវិនិយោទុនទាំងខាងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើ ការវិនិយោគនៅស្រុកខ្មែរ ដោយបង្កើតជាផលិតផលសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ហើយក៏ជួយដល់ប្រជាពលរដ្ឋឲ្យមានការងារធ្វើ ដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារ និងជួយជម្រុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ការបង្កើនសមត្ថភាពបុគ្គលិក
គ្រឹះស្ថានយើងបានបង្កើនសមត្ថភាពបុគ្គលិកគឺជាជំហរដ៏រឹងមាំមួយដើម្បីជម្រុញនិងលើកកម្ពស់យុទ្ធសាស្ត្រអាជីវកម្ម ហើយយើងបានបង្កើតចំណេះដឹងផ្នែកវប្បធម៌ការយោគយល់គ្នា និងជំនាញផ្សេងៗទៀត សម្រាប់បុគ្គលិករបស់យើងក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Fasmec តែងតែមានកម្មវិធីបណ្តុះបណ្តាលដែលបង្រៀនដោយអ្នកគ្រប់គ្រងផ្តោតសំខាន់លើសេវាកម្មអតិថិជន ការត្រួតពិនិត្យផ្ទៃក្នុង គោលនយោបាយនានា ចំណេះដឹងអំពីផលិតផលនិងគំនិតគ្រប់គ្រងហានិភ័យ។ ការកសាងសមត្ថភាពបុគ្គលិក គឺដើរតួនាទីយ៉ាងសំខាន់ សម្រាប់មីក្រូហិរញ្ញវត្ថុរបស់យើង ដើម្បីទ្រទ្រង់និង អភិវឌ្ឍធនធានមនុស្ស។ យើងបានបណ្តុះបណ្តាល មិនត្រឹមតែ បុគ្គលិកថ្មីឬ បុគ្គលិកកម្មសិក្សាប៉ុណ្ណោះ ទេប៉ុន្តែថែមទាំងដល់បុគ្គលិកដែលបានបំរើងារយូរ ឬបុគ្គលិកណាដែលមិនមានចំណេះដឹង និងបទពិសោធន៍ល្អនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ។ បន្ទាប់ពីបានបញ្ចប់និងការសាកល្បងហើយ គ្រឹះស្ថាននិងផ្តល់ជូនវិញ្ញប័ត្រដល់សិក្ខាកាម។ ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធនាគារថ្មី TRICUBE ប្រកបដោយ
កិច្ចប្រជុំថ្នាក់គ្រប់គ្រង និងបុគ្គលិក
កិច្ចប្រជុំប្រចាំឆ្នាំ ២០២០ ក្រោមអធិបតីភាពដោយ លោកស្រី តែ កលិកា ប្រធាននាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអីលស៊ី។ កិច្ចប្រជុំនេះគឺដើម្បីបង្ហាញអំពីលទ្ធផលឆ្នាំ ២០២០ និងកំណត់ទិសដៅផែនការនិងយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០២១ ក្នុងការស្វែងរកដំណោះស្រាយល្អៗ ដើម្បីស្វែងរកអតិថិជនថ្មី និងដោះស្រាយអតិថិជនចាស់ ។ លោកស្រី តែ កលិកា បានណែនាំដល់បុគ្គលិកនិងថ្នាក់គ្រប់គ្រងទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនិងពង្រឹងគ្រប់នាយក ដ្ឋានទាំងអស់ជាពិសេសផ្នែកប្រតិបត្តិការគឺ ជាផ្នែកសំខាន់មួយក្នុងការស្វែងរកប្រាក់ចំណូល ហើយយើងព្យាយាមកាត់បន្ថយអតិថិជនស្ថិតក្នុងកំរិតហានិភ័យនៅឆ្នាំក្រោយ ឆ្នាំ២០២១។ គ្រប់នាយកដ្ឋានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់និងគោរពច្បាប់ និងក្រមសីលធម៌របស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព។
សារលិខិតរបស់លោកអគ្គនាយក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណជនបន្ទាប់ពីគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៥។ ការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះឡើង គឺដោយសារការ មើលឃើញនូវ តួនាទីដ៏សំខាន់របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុង រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានជួយដល់ការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ សហគ្រាសធុនតូច និងមធ្យមបានជួយ (១) បង្កើតកាងារ នៅនឹងកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា (២)បង្កើនប្រាក់ចំណូល សម្រាប់អ្នកដែលមានចំណូលទាប និងជនងាយរងគ្រោះ (៣) ជម្រុញកំណើនសេដ្ឋកិច្ចរក្សាស្ថេរភាពសង្គម និងចូលរួមការរីកដុះដាលនៃវិស័យឯកជនយ៉ាងឆាប់រហ័សទៀតផងដែរ។ បញ្ហាប្រឈមដ៏ធំរបស់សហគ្រាសធុនតូច និងបញ្ហាប្រឈមដ៏ធំរបស់សហគ្រាសធុនតូច និងមធ្យម គឺបញ្ហាការទទួលបាននូវហិរញ្ញប្បទាន តាមការសិក្សាកន្លងទៅរបស់ IFC (International Finance Cooperation) ក៏ដូចជា CDRI (Cambodia Development Resource Institute) បានបង្ហាញជាពិសេស មីក្រូសហគ្រាស សហគ្រាសខ្នាតតូចនៅតែបន្ដជួបការ លំបាកជាច្រើនក្នុង ការទទួលបានកម្ចីពីធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ […]
សារលិខិតរបស់ប្រធានក្រុមប្រឹក្សាភិបាល លោក រស់ ហេងប៊ុន
ចាប់តាំងពីខ្ញុំបានចូលរួមធ្វើអាជីវកម្មជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី កន្លងមក ខ្ញុំមានការពេញចិត្ត សម្រាប់សមិទ្ធិផលដែលទទួលបាននៅក្នុងឆ្នាំ២០២០នេះ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានដែលកំពុង រីកលូតលាស់ យ៉ាងឆាប់រហ័ស ជាក់ស្តែងសមិទ្ធិផលប្រតិបត្តិការបានបង្ហាញថា តំបន់ប្រតិបត្តិការ មានការកើនឡើង បើធៀបជាមួយនឹងឆ្នាំ២០១៩ ដោយនៅចុងឆ្នាំ២០២០នេះ ចំនួនភូមិដែលប្រតិបត្តិការមាន១០៥ ភូមិ ចំនួនឃុំដែលប្រតិបត្តិការមាន ៨៤ឃុំ ចំនួនស្រុកដែលប្រតិបត្តិការមាន ៣២ស្រុក និងខេត្តប្រតិបត្តិការមានចំនួន ១២ខេត្ត សម្រាប់ផលប័ត្រឥណទានសរុបតាមការអនុវត្តរបាយការណ៍ CIFRS សម្រាប់ SMEs មានចំនួន២,៥៦៨,៩០៣ ដុល្លារសហរដ្ឋអាមេរិក ដែលគិតជាកំណើនមានការកើនឡើង១១% ដោយធៀបទៅហ្នឹងឆ្នាំមុន អតិថិជនសកម្មភាពចំនួន១៩១នាក់ គឺកើនឡើង២៨% ផលប័ត្រកម្ចីស្ថិតក្នុងហានិភ័យលើសពី៣០ថ្ងៃ មានចំនួន៧% បើប្រៀបនឹងឆ្នាំមុនគឺមានការកើនឡើង ដូចយើងបានដឹងស្រាប់ហើយថាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង អាជីវកម្មដំណើរការមិនបានល្អ អតិថិជនពិបាកក្នុងការរកចំណូលដែលធ្វើអោយការសងត្រឡប់មានការយឺតយ៉ាវកើនឡើង។ សម្រាប់សមិទ្ធិផលហិរញ្ញវត្ថុបានបង្ហាញថាគ្រឹះស្ថានទទួលបានការចំណេញសុទ្ធក្រោយបង់ពន្ធ […]




