គ្រឹះស្ថានយើងបានបង្កើនសមត្ថភាពបុគ្គលិកគឺជាជំហរដ៏រឹងមាំមួយដើម្បីជម្រុញនិងលើកកម្ពស់យុទ្ធសាស្ត្រអាជីវកម្ម ហើយយើងបានបង្កើតចំណេះដឹងផ្នែកវប្បធម៌ការយោគយល់គ្នា និងជំនាញផ្សេងៗទៀត សម្រាប់បុគ្គលិករបស់យើងក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Fasmec តែងតែមានកម្មវិធីបណ្តុះបណ្តាលដែលបង្រៀនដោយអ្នកគ្រប់គ្រងផ្តោតសំខាន់លើសេវាកម្មអតិថិជន ការត្រួតពិនិត្យផ្ទៃក្នុង គោលនយោបាយនានា ចំណេះដឹងអំពីផលិតផលនិងគំនិតគ្រប់គ្រងហានិភ័យ។
ការកសាងសមត្ថភាពបុគ្គលិក គឺដើរតួនាទីយ៉ាងសំខាន់ សម្រាប់មីក្រូហិរញ្ញវត្ថុរបស់យើង ដើម្បីទ្រទ្រង់និង អភិវឌ្ឍធនធានមនុស្ស។ យើងបានបណ្តុះបណ្តាល មិនត្រឹមតែ បុគ្គលិកថ្មីឬ បុគ្គលិកកម្មសិក្សាប៉ុណ្ណោះ ទេប៉ុន្តែថែមទាំងដល់បុគ្គលិកដែលបានបំរើងារយូរ ឬបុគ្គលិកណាដែលមិនមានចំណេះដឹង និងបទពិសោធន៍ល្អនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ។
បន្ទាប់ពីបានបញ្ចប់និងការសាកល្បងហើយ គ្រឹះស្ថាននិងផ្តល់ជូនវិញ្ញប័ត្រដល់សិក្ខាកាម។
ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធធនាគារថ្មី TRICUBE ប្រកបដោយ
Leave a Comment